លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញប្រគល់ផ្ទះជូនក្រុមគ្រួសារវីរកងទ័ពដែលបានពលីជីវិតការពារជាតិមាតុភូមិក្នុងអំឡុងពេលយោធាថៃឈ្លានពានកម្ពុជា!

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងអញ្ជើញប្រគល់ផ្ទះជូនក្រុមគ្រួសារវីរកងទ័ពដែលបានពលីជីវិតការពារជាតិមាតុភូមិក្នុងអំឡុងពេលយោធាថៃឈ្លានពានកម្ពុជា!នៅព្រឹកថ្ងៃ០៣ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងអញ្ជើញប្រគល់ផ្ទះជូនក្រុមគ្រួសារ អនុសេនីយឯក គឹម សំអាត អាយុ៥៥ឆ្នាំ ដែលបានពលីជីវិតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងអំឡុងពេលយោធាថៃឈ្លានពានកម្ពុជានៅលើភ្នំព្រះវិហារ។ការប្រគល់ផ្ទះដែលជាអំណោយដ៏ថ្លៃថ្លា ប្រកបដោយគតិបណ្ឌិត និងការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលផ្ទះថ្មមួយខ្នងនេះស្ថិតនៅក្នុងភូមិព្រែកក្របៅទី២ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ នៃខេត្តកណ្តាល។លើសពីនេះទៅទៀត រដ្ឋាភិបាលកម្ពុជាក៏បានរៀបចំបញ្ចូលឈ្មោះកូនប្រុសពីរនាក់ឈ្មោះ ប៉ុន សត្យា និងឈ្មោះ ប៉ុន គឹមលី ព្រមទាំងកូនស្រីឈ្មោះ ប៉ុន នុតធីតា របស់សពឱ្យបានចូលក្របខ័ណ្ឌជាកងទ័ពនៅក្រសួងការពារជាតិ និងបានជួយជាអាហារូបករណ៍ឱ្យពូកគាត់បានរៀននៅមហាវិទ្យាល័យដោយមិនបង់ប្រាក់។វត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវនូវថ្ងៃនេះ គឺជាការបង្ហាញពីទឹកចិត្តសប្បុរស និងការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខដឹកនាំជាតិ ក៏ដូចជាការដឹងគុណចំពោះវីរកងទ័ពដែលបានយកជីវិតទៅប្តូរដើម្បីការពារទឹកដីជូនជាតិមាតុភូមិ៕


