រដ្ឋបាលក្រុងអរិយក្សត្រ៖ នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦, លោក អុន សារ៉ាត់ នាយករងរដ្ឋបាលសាលាក្រុង តំណាងលោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងការងារសាធារណមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត” ដែលរៀបចំដោយ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណៈមតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅសាលប្រជុំធំ គ.១១

admin By admin October 5, 2026

Leave a Reply

Your email address will not be published. Required fields are marked *