សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីចូលទន្លេវ៉ៃគោ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង

admin By admin July 1, 2026

នាព្រឹកថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្នមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមក្នុងទិវាមច្ឆជាតិ និងលែងកូនត្រី ១,៥លានក្បាល ចូលទន្លេវ៉ៃគោ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀងក្នុងឱកាសទិវាមច្ឆជាតិ ១ កក្កដា ឆ្នាំ២០២៦ នេះ មានការលែងត្រីមេពូជ កូនត្រី និងវារីសត្វសរុបជាង ២០ប្រភទេ ប្រមាណ ១,៥លានក្បាល មានដូចជា បង្កង ត្រីគល់រាំង ត្រីរាជ ត្រីខ្ជឹង ត្រីដំរី ត្រីគ្រំ ត្រីត្រសក់ ត្រីកាហែ ត្រីឆ្ពិន ត្រីប្រា ត្រីពោ ត្រីក្រាញ់ ត្រីអណ្ដែងទន់ ត្រីព្រលូង ត្រីកន្ធរ ត្រីសណ្តាយ អណ្តើក កន្ធាយ អន្ទង់ ខ្យង គ្រំ ជាដើម ចូលទន្លេវ៉ៃគោ ក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង៕

Leave a Reply

Your email address will not be published. Required fields are marked *