អាជ្ញាបណ្ណ

សម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ យោងអាជ្ញាបណ្ណលេខ២៧១ ព.ម ប្រក ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន នាមករណ៍ ៖ ឡេង ឡៃ គេហទំព័រ ផ្កាយព្រឹក អាសយដ្ឋានសហគ្រាស ៖ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល…

ឯកអគ្គរដ្ឋទូតចិន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយស្ថានទូតចិន ចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញ នៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម

(ខេត្តព្រះវិហារ) ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ស្ថានទូតចិន មកចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ នៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម ស្ថិតក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តម…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញប្រគល់ផ្ទះជូនក្រុមគ្រួសារវីរកងទ័ពដែលបានពលីជីវិតការពារជាតិមាតុភូមិក្នុងអំឡុងពេលយោធាថៃឈ្លានពានកម្ពុជា!

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងអញ្ជើញប្រគល់ផ្ទះជូនក្រុមគ្រួសារវីរកងទ័ពដែលបានពលីជីវិតការពារជាតិមាតុភូមិក្នុងអំឡុងពេលយោធាថៃឈ្លានពានកម្ពុជា!នៅព្រឹកថ្ងៃ០៣ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងអញ្ជើញប្រគល់ផ្ទះជូនក្រុមគ្រួសារ អនុសេនីយឯក គឹម សំអាត អាយុ៥៥ឆ្នាំ ដែលបានពលីជីវិតនៅថ្ងៃទី២៧ ខែកក្កដា…

ផ្ទុះរឿងយកដីសាលារបស់រដ្ឋ ទៅកាត់ឆ្វៀលឱ្យក្លាយជាកម្មសិទ្ធិឯកជន អស់មួយកំណាត់ខាងក្រោយ ខណៈលោក ចេង ឌីណា បញ្ជាក់ថាកំពុងស្រាវជ្រាវ!

កណ្តាល៖ ដីសាលាបឋមសិក្សាកំពង់ចម្លង ដែលស្ថិតនៅភូមិកំពង់ចម្លង ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ត្រូវបានគេដឹងច្បាស់ថាត្រូវបានកាត់ឆ្វៀលចេញទៅជាកម្មសិទ្ធឯកជន។វាជារឿងដែលមិនអាចទៅរួច ដែលអាចយកដីសាលារៀនរបស់រដ្ឋ កាត់ឆ្វៀលប្រែក្លាយទៅជាកម្មសិទ្ធិឯកជន ដែលយើងមិនដឹងថាមាននីតិវិធីបែបណានោះទេ? ដែលដីនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។ក្នុងករណីនេះភ្នាក់ងារបស់យើងបានធ្វើការទំនាក់ទំនងទៅលោក ឡេង ទី មេភូមិកំពង់ចម្លង តែលោកមិនលើកទូរស័ព្ទ ចំណែកលោក ចែ ងួន…

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីចូលទន្លេវ៉ៃគោ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង

នាព្រឹកថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្នមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមក្នុងទិវាមច្ឆជាតិ និងលែងកូនត្រី…

ឯកឧត្តម សៅ សុខា បានបង្ហាញពីអារម្មណ៍មោទនភាពសប្បាយ ប៉ុន្តែខ្ញុំអៀនខ្មាស់ក្នុងឱកាសដែលលោកបន្តដឹកនាំសហព័ន្ធធកីឡាបាល់ទាត់កម្ពុជា (FFC)អាណត្តិថ្មី ២០២៦-២០៣០

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញពីអារម្មណ៍ស្មុគស្មាញ និងការឆ្លុះបញ្ចាំងយ៉ាងជ្រាលជ្រៅអំពីដំណើរការរបស់ខ្លួនក្នុងវិស័យបាល់ទាត់កម្ពុជា ក្នុងឱកាសដែលលោកបន្តដឹកនាំសហព័ន្ធអាណត្តិថ្មី ២០២៦-២០៣០។លោកបានមានប្រសាសន៍ថា៖ «ឆ្នាំនេះគឺ ២០ឆ្នាំគត់ដែលខ្ញុំចាប់ផ្ដើមចូលរួមនៅក្នុងវិស័យកីឡាបាល់ទាត់ ខ្ញុំមានការអៀនខ្មាស់… ខ្ញុំមានមោទនភាពសប្បាយ ប៉ុន្តែខ្ញុំអៀនខ្មាស់។ ខ្ញុំសប្បាយត្រង់ថានៅពេលដែលខ្ញុំចាប់ផ្ដើមបាល់ទាត់ នៅកម្ពុជាមានទីលានបាល់ទាត់តែនៅពហុកីឡដ្ឋានជាតិមួយគត់ មកទល់ថ្ងៃនេះយើងមានសកម្មភាពកីឡាបាល់ទាត់ទូទាំងប្រទេស ប៉ុន្តែរឿងដែលធ្វើមិនទាន់បានគឺ ការយកពានរង្វាន់មួយយកមកឱ្យអ្នកគាំទ្រ…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទឹកដី និងប្រជាជន គឺជាអាទិភាពដ៏ចម្បងបំផុតរបស់រាជរដ្ឋាភិបាល

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ប្រជាពលរដ្ឋគ្រប់រូបទាំងព្រះមហាក្សត្រ មន្ត្រីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋសាមញ្ញ សុទ្ធតែកំពុងបារម្ភពីបញ្ហាទឹកដី តែសម្រាប់រាជរដ្ឋាភិបាលរាល់ការសម្រេចចិត្ត គឺប្រកបដោយការថ្លឹងថ្លែង និងគិតគូរខ្ពស់ និងគ្រប់ជ្រុងជ្រោយទាំងទឹកដី ប្រជាពលរដ្ឋ និងកងកម្លាំងទាំងអស់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ២០២៦ ក្នុងឱកាសអញ្ជើញអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅ OCIC ជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ។ នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា បញ្ហាព្រំដែនមិនទាន់ចប់ គឺមិនអាចលើកយកពីវិធានក្នុងការដោះស្រាយមកលម្អិតជាសាធារណៈបាននោះទេ ប៉ុន្តែអ្វីដែលសំខាន់ចង់បញ្ជាក់ជូនគឺសម្រាប់រាជរដ្ឋាភិបាលតាំងពីដើមទីមក តាំងពីការផ្ទុះអាវុធលើកទី១ គឺរឿងទឹកដី និងប្រជាជន គឺជាអាទិភាពដ៏ចម្បងបំផុតរបស់រាជរដ្ឋាភិបាល។ ជាការពិតណាស់កិច្ចការព្រំដែនជារឿងលំបាក ហើយស្ថានភាពវិវត្តន៍ប្រែប្រួលលឿនណាស់ ទាមទារអត់ធ្មត់និងត្រូវប្រើរយៈពេលវែងសម្រាប់ដោះស្រាយ ពីព្រោះបញ្ហាព្រំដែនអន្តរជាតិ ពាក់ព័ន្ធរវាងរដ្ឋ និងរដ្ឋ ដែលមានចែងក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ហើយរាជរដ្ឋាភិបាល ប្តេជ្ញាការពារបូរណភាពទឹកដីទាំងពេលបច្ចុប្បន្ន និងទៅអនាគត ដោយផ្អែកលើច្បាប់អន្តរជាតិ មិនទទួលស្គាល់ដាច់ខាតការគ្រប់គ្រងទឹកដីដោយប្រើកម្លាំង។

កូរ៉េខាងជើងថ្កោលទោសខ្លាំង៖ អាមេរិក-អ៊ីស្រាអែលវាយអ៊ីរ៉ង់ជា «ទង្វើបែបក្រុមបងធំ» មិនអាចអត់ឱនបាន!

កូរ៉េខាងជើងបានចេញមុខថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះប្រតិបត្តិការយោធារួមគ្នាខ្នាតធំរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ ដោយហៅសកម្មភាពនេះថាជា «ទង្វើបែបក្រុមបងធំ» ឬ «អំពើឈ្លានពានបែប gangster-like» និងជាការរំលោភអធិបតេយ្យភាពយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Yonhap កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦។ប្រតិបត្តិការយោធាដែលមានឈ្មោះថា «Operation Epic Fury» ត្រូវបានបញ្ជាក់ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ថា បានសម្លាប់មេដឹកនាំកំពូលលោក Ayatollah Ali…