ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញពីអារម្មណ៍ស្មុគស្មាញ និងការឆ្លុះបញ្ចាំងយ៉ាងជ្រាលជ្រៅអំពីដំណើរការរបស់ខ្លួនក្នុងវិស័យបាល់ទាត់កម្ពុជា ក្នុងឱកាសដែលលោកបន្តដឹកនាំសហព័ន្ធអាណត្តិថ្មី ២០២៦-២០៣០។លោកបានមានប្រសាសន៍ថា៖ «ឆ្នាំនេះគឺ ២០ឆ្នាំគត់ដែលខ្ញុំចាប់ផ្ដើមចូលរួមនៅក្នុងវិស័យកីឡាបាល់ទាត់ ខ្ញុំមានការអៀនខ្មាស់… ខ្ញុំមានមោទនភាពសប្បាយ ប៉ុន្តែខ្ញុំអៀនខ្មាស់។ ខ្ញុំសប្បាយត្រង់ថានៅពេលដែលខ្ញុំចាប់ផ្ដើមបាល់ទាត់ នៅកម្ពុជាមានទីលានបាល់ទាត់តែនៅពហុកីឡដ្ឋានជាតិមួយគត់ មកទល់ថ្ងៃនេះយើងមានសកម្មភាពកីឡាបាល់ទាត់ទូទាំងប្រទេស ប៉ុន្តែរឿងដែលធ្វើមិនទាន់បានគឺ ការយកពានរង្វាន់មួយយកមកឱ្យអ្នកគាំទ្រ…